Header Ads Widget

Ticker

6/recent/ticker-posts

បច្ចុប្បន្នល្បីខ្លាំង ទើបអ្នក​គាំទ្រ​ចង់​ឲ្យតារាតួរងទាំងនេះ​​សម្ដែង​ជា​តួ​ឯក​វិញម្ដង

តាមរយៈ​ភាពយន្ត​ថ្មីៗ​ដែល​ខ្លះ​បញ្ចប់​ ខ្លះ​កំពុង​បញ្ចាំង​ តារា​ប្រុស​ស្រី​ ៥​រូប​ខាង​ក្រោម​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ពេញចិត្ត​នឹង​សមត្ថភាព​សម្ដែង​ និង​ប្រាថ្នា​ចង់​ឲ្យ​តារា​ដែល​ធ្លាប់​សម្ដែង​តែ​ជា​តួ​រង​ទាំង​នោះ​ មាន​ឱកាស​ពិសេស​ដើរ​តួ​ឯក​ម្ដង។

ដោយសារ​ទេពកោសល្យ​ បូករួម​​នឹង​រូប​សម្រស់​ ស្រីស្រស់​ប្រុស​ស្អាត​ ៥​នាក់​របស់​ថៃ​បាន​អង្រួន​បេះដូង​អ្នក​គាំទ្រ​ជា​ច្រើន ឲ្យ​តាម​ដាន​រឿង​ថ្មីៗ​របស់​ពួកគេ​ជា​បន្ត។ សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ​ គឺ​មហាជន​ភាគ​ច្រើនថែម​ទាំង​ចង់​ឲ្យ​តារា​ទាំង​នោះ​ក្លាយជា​តួ​ឯក​ក្នុង​រឿង​ក្រោយៗ​ទៀត​ផង។

១. តារាសម្ដែង​ Got Jirayu

មួយ​រយៈ​ចុង​ក្រោយ​ Got មាន​ការងារ​មមាញឹក​ឥត​ល្ហែ​តាមរយៈ​ការសម្ដែង​រឿង​ជា​ច្រើន។ អ្វីដែល​សំខាន់​រឿង​ទាំង​នោះ​សុទ្ធ​សឹង​ទទួល​បាន​ការ​គាំទ្រ​ដូចជា “បុព្វេសន្និវាស”, “អ្នកលេងគុនដំបង” និង​ “ផ្កាយស្នេហ៍លើមេឃ​តែមួយ” ជាដើម។ មុខមាន​មន្តស្នេហ៍​របស់​ Got ទាក់ចិត្ត​ទស្សនិកជន​ជា​ច្រើន​ចង់​ឲ្យក្លាយជា​តួឯក។

២. តារាសម្ដែង​ Prang Kannarun

ត្បិត​ចូល​សិល្បៈ​អស់​រយៈ​ពេល​ជា​យូរ​ ប៉ុន្តែ​កេរ្តិ៍ឈ្មោះ​ Prang កាន់​តែ​សុសសាយ​ពេល​សម្ដែង​ក្នុង​រឿង​ “បុព្វេសន្និវាស”។ ប្រជាប្រិយភាព​របស់​នាង​កើន​ឡើង​ទ្វេដង​ ហើយ​រហូត​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មិន​តិច​ទេ ចង់​ឲ្យ​ស្រីស្អាត​រូបនេះ​គ្រង​ជា​តួឯក ជំនួស​តួរង។

៣. តារាសម្ដែង​ Most Witsarut

ទោះ​បី​ក្នុង​រឿង​ “បុព្វេសន្និវាស” Most ដើរ​តួ​រង​ ជា​អ្នក​បម្រើក្ដី​ ប៉ុន្តែ​កំលោះរូបនេះ​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ពេញចិត្ត​បំផុត។ មុខមាត់​ រាងរៅ​ក៏​សង្ហា​ ថែម​ទាំង​ពូកែ​សម្ដែង​ទៀត​ ដូចនេះ​មិន​ខ្វះ​ទេ​ អ្នក​ដែល​ចង់​ឲ្យ​ Most ក្លាយ​ជា​តួ​ឯក​ក្នុង​រឿង​ថ្មីៗ​នា​ពេល​ខាង​មុខ។

៤. តារាសម្ដែង​ Diew Suriyont

មនុស្ស​ជា​ច្រើន​ច្បាស់​ជា​ស្គាល់​តារាប្រុស​រូបនេះ​ច្បាស់​ពិសេស​ អ្នក​ដែល​បាន​ទស្សនា​រឿង​ “ផ្កាយស្នេហ៍លើមេឃ​តែមួយ”។ លោក​ជា​តារា​ប្រុស​ដែល​មាន​សមត្ថភាព​សម្ដែង​មិនអន់​នោះទេ​ ​ហើយ​បើ​ថ្ងៃ​អនាគត​លោក​ក្លាយ​ជា​តួ​ឯក​ នោះ​ក៏​នឹង​មាន​ការ​គាំទ្រ​ខ្លាំង​ដែរ។

៥. តារាសម្ដែង​ Kiak Wattikorn

ក្នុង​រឿង​ “Mr. Merman” ទស្សនិកជន​ចាប់​អារម្មណ៍​តួ​រងប្រុស​ដែល​សម្ដែង​ដោយ​ Kiak Wattikorn មិនចាញ់​តួឯក​ប្រុស​ទេ។ នេះ​ក៏​ដោយ​សារ​ភាព​ស្រស់សង្ហា​ និង​សមត្ថភាព​សម្ដែង​ល្អ​របស់​តារា​ប្រុស​រូបនេះ ហើយ​ក៏​ជំរុញ​ចិត្ត​អ្នក​គាំទ្រ​ពេញ​ចិត្ត​ឲ្យ​លោក​ក្លាយ​ជា​តួឯក​ប្រុស​នៅ​រឿង​ក្រោយ៕

 

ចុច Like និង See First ដើម្បីទទួលបានព័ត៌មានមុនគេ……

 

អត្ថបទ៖ យី សុធារី.Sabay

More - https://ift.tt/2sW7Hfg

Yorum Gönder

0 Yorumlar